Chery Exeed Exlantix ET ប្រភេទ EREV ប្រកាសចេញលក់នៅចិនជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ អាចបើកបានដល់ ១ ៥០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Exeed Exlantix ET ប្រភេទម៉ាសុីន EREV ប៉ុង២ AWD ជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៣៩ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery Exeed Exlantix ET ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Chery E0X electric platform ដំណើរការដោយប្រព័ន្ធម៉ាសុីន EREV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ (ផ្នែកខាងមុខ) និង ២៦១ សេះ និងកម្លាំងរមួល ៣២៤ ញ៉ូតុនម៉ែត្រ (ផ្នែកខាងក្រោយ) ផ្គួបជាមួយអាគុយទំហំ ៤១,១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ៥០០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ គាំទ្រការសាកថ្មល្បឿនលឿនអាចសាកពី ២០​ ទៅ ៨០ភាគរយ ប្រើរយៈពេល ១៧នាទី ប៉ុណ្ណោះ អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៤,៨វិនាទី និងមាន ល្បឿនអតិបរមា ១៩៥គ.ម/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៥៥ ម.ម ទទឹង ១ ៩៧៥ ម.ម កម្ពស់ ១ ៤៩៨ ម.ម ទម្ងន់ ២ ៣៨០ គ.ក​​ និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានការរចនាជាមួយប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED រាងស្លីម អូសកាត់តភ្ជាប់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P និងប្រព័ន្ធប្រតិបត្តិការ Exeed OS system ក៏ដូចជាកៅអីម៉ាស្សា កម្តៅ ត្រជាក់ កន្លែងសាកថ្មឥតខ្សែ បាសសម្លេងចំនួន ២៣គ្រាប់ ដំបូល panoramic sunroof ទំហំ ២,៣៨ម៉ែត្រការ៉េ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ មុខងារជំនួយការវៃឆ្លាត Lion AI voice assistant ព្រមទាំងទទួលបាននូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Chery Falcon Smart Driving system និងសេនស័រចំនួន ៣០ចំនុច ដែលដំណើរការដោយបន្ទះឈីប NVIDIA Orin-X ចំនួន២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម