![RE-thumbnail-chery](https://camboauto.com/wp-content/uploads/2025/02/RE-thumbnail-chery-696x366.jpg)
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery Automobile បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពចុងក្រោយបំផុតរបស់រថយន្តម៉ូដែល Chery Fengyun A9 ប្រភេទ sedan សម្រាប់ប្រជែងជាមួយ BYD Han និងគ្រោងដាក់លក់ផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥ ក្នុងប្រទេសចិន ។
Chery Fengyun A9 ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី រួមទាំងកញ្ចប់អាគុយ ដែលផ្តល់ចម្ងាយបើកបរបាន ២០០ គីឡូម៉ែត្រដោយថមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើករបរបានដល់ ១៥០០ គីឡូម៉ែត្រ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំង ប្រណិត បែប Luxury ដោយប៉ាណាភ្ជាប់ជាមួយ Pixel-LED រួមទាំងចង្កៀងមុខ-ក្រោយ LED ដោយផ្នែកខាងមុខមានមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៉ីញ និងកាង Spoiler ខាងក្រោយបើក-បិទដោយអូតូជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការឈីប 8255 processor រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ ដឺក្រេ និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតទី ២ ផងដែរ ៕