
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery Automobile បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Chery Fulwin A9L ប្រភេទ flagship sedan ជាមួយការលក់ pre-sale នៅទីផ្សារប្រទេសចិន ដែលមានតម្លៃចាប់ពី ២០ ៧០០ ដុល្លារ ដល់ ២៧ ៦០០ ដុល្លារ ។
Chery Fulwin A9L ដំណើរការដោយបច្ចេកវិទ្យា Kunpeng Super Hybrid Electric 6.0 system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី រួមទាំងកញ្ចប់អាគុយទំហំ ៣៣,៧ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរបាន ២៦០ គីឡូម៉ែត្រដោយថមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើករបរបានដល់ ២ ០០០គីឡូម៉ែត្រ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំង ប្រណិត បែប Luxury ដោយប៉ាណាភ្ជាប់ជាមួយ Pixel-LED រួមទាំងចង្កៀងមុខ-ក្រោយ LED ដោយផ្នែកខាងមុខមានមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៉ីញ និងកាង Spoiler ខាងក្រោយបើក-បិទដោយអូតូជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8255 រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ ដឺក្រេ និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតទី ២ ផងដែរ ៕