[បរទេស] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានធ្វើការដាក់បង្ហាញរូបរភាពរបស់ Chery Fulwin T9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ plug-in hybrid គ្រោងនឹងចេញលក់នៅក្នុងខែមេសា ឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ២០ ៩០០ ដុល្លារ ដល់ ២៣ ៧០០ ដុល្លារ ។
Chery Fulwin T9 ផ្តល់ជូនទាំងប្រភេទ ៥កៅអី និង ៧កៅអី មានប្រវែងតួខ្លួនសរុប ៤ ៧៩៥ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៤១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ត្រូវបានបំពាក់ជាមួយម៉ាស៊ីន plug-in hybrid ចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួនមានកម្លាំងសរុប ៣៧៥ សេះ ភ្ជាប់ដោយប្រអប់លេខដៃ ផ្គួបជាមួយអាគុយទំហំ ១៩,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេង ៤,២លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
ការរចនាផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ខណៈនៅផ្នែកខាងក្នុងមិនទាន់មានព័ត៌មាននៅឡើយទេ ៕