
ក្រុមហ៊ុន Chery បានប្រកាសដាក់លក់រថយន្ត Fulwin X3L បំពាក់មកជាមួយប្រព័ន្ធពង្រីកចម្ងាយ Kunpeng Golden CEM-S ជាផ្លូវការននៅប្រទេសចិន។ រថយន្តថ្មីនេះមាន ៤ជម្រើសផ្សេងគ្នា មានតម្លៃចន្លោះពី ១១៩ ៩០០ ដល់ ១៥៩ ៩០០ យ័ន ឬស្មើនិងប្រមាណ ១៦ ៥០០ ដល់ ២២ ០០០ដុល្លារ។
រថយន្ត Fulwin X3L រក្សាទម្រង់ការរចនាបែបប្រអប់ដូចគ្នានឹងរថយន្ត iCar (iCaur) 03T។ រថយន្ដនេះបំពាក់មកជាមួយប្រព័ន្ធពង្រីកចម្ងាយបើកបរ Kunpeng Golden CEM-S ដំណើររួមបញ្ចូលគ្នាជាមួយម៉ាស៊ីនចំណុះ ១.៥ និងម៉ូទ័រអគ្គិសនី។ សម្រាប់ម៉ាស៊ីនចំណុះ ១.៥ អាចផលិតកម្លាំងអតិបរមា ១១៥ kW។
- ម៉ូឌែលបំពាក់មកជាមួយម៉ូទ័រ១: អាចផលិតកម្លាំងបាន ១៨៥ គីឡូវ៉ាត់ម៉ោង (២៤៨ សេះ) និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ។
- ម៉ូឌែលបំពាក់មកជាមួយម៉ូទ័រ២: អាចផលិតកម្លាំងបាន ៣១៥ គីឡូវ៉ាត់ម៉ោង (៤២២ សេះ) និងកម្លាំងរមួល ៥០៥ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលតែ ៤.៧ វិនាទី។
សម្រាប់ម៉ាស៊ីនរបស់រថយន្ដនេះសម្រេចបានប្រសិទ្ធភាពកម្ដៅ ៤៥.៧៩% ជាមួយនឹងប្រសិទ្ធភាពបម្លែងប្រេងទៅជាអគ្គិសនី 3.7 kWh/L។ ចំពោះរយៈចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធអាចបើកបាន ១៣៥គីឡូម៉ែត្រ និង ២១៥ គីឡូម៉ែត្រ តែប្រើអគ្គិសនីលាយសាំង អាចបើកបាន ១ ២០០គីឡូម៉ែត្រ។
សម្រាប់ម៉ូឌែល AWD ផ្តល់ជូនជម្រើសនៃការបើកបរចំនួន ៩របៀប។ សម្រាប់រថយន្ត Fulwin X3L បានភ្ជាប់ជាស្រេចជាមួយទម្ពក់អូសសណ្ដោងមានសមត្ថភាពអាចអូសបានទម្ងន់ ១.៦ តោន។ ចូលមកដល់ផ្នែកខាងក្នុងរថយន្តនេះ បានបំពាក់មកជាមួយកុងទ័រប្រភេទ LCD និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155៕