Chery Fulwin X3L មានកម្លាំង ៤២២សេះ ដាក់លក់នៅចិនតម្លៃតែជាង១មុឺនដុល្លារ

ក្រុមហ៊ុន Chery បាន​ប្រកាស​ដាក់​លក់​រថយន្ត Fulwin X3L បំពាក់​មកជាមួយប្រព័ន្ធ​ពង្រីក​ចម្ងាយ Kunpeng Golden CEM-S ជាផ្លូវការននៅប្រទេសចិន។ រថយន្ត​ថ្មី​នេះ​មាន ៤ជម្រើស​ផ្សេងគ្នា ​មាន​តម្លៃ​ចន្លោះ​ពី ១១៩ ៩០០ ដល់ ១៥៩ ៩០០ យ័ន ឬស្មើនិងប្រមាណ ១៦ ៥០០ ដល់ ២២ ០០០ដុល្លារ​។ 

រថយន្ត Fulwin X3L រក្សា​ទម្រង់​ការ​រចនា​បែប​ប្រអប់​ដូច​គ្នា​នឹង​រថយន្ត iCar (iCaur) 03T។ រថយន្ដនេះបំពាក់មកជាមួយប្រព័ន្ធ​ពង្រីក​ចម្ងាយបើកបរ Kunpeng Golden CEM-S ដំណើរ​រួម​បញ្ចូល​គ្នា​ជាមួយម៉ាស៊ីន​ចំណុះ ១.៥ និង​ម៉ូទ័រ​អគ្គិសនី។ សម្រាប់ម៉ាស៊ីន​ចំ​ណុះ ១.៥ អាចផលិត​កម្លាំង​អតិបរមា ១១៥ kW។

  • ម៉ូឌែលបំពាក់មកជាមួយ​ម៉ូទ័រ​១: អាចផលិតកម្លាំងបាន ១៨៥ គីឡូវ៉ាត់ម៉ោង (២៤៨ សេះ) និង​កម្លាំង​រមួល ៣០០ញ៉ូតុនម៉ែត្រ។
  • ម៉ូឌែលបំពាក់មកជាមួយម៉ូទ័រ​២: អាចផលិតកម្លាំងបាន ៣១៥ គីឡូវ៉ាត់ម៉ោង (៤២២ សេះ) និង​កម្លាំង​រមួល ៥០៥ញ៉ូតុនម៉ែត្រ អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលតែ​ ៤.៧ វិនាទី។

សម្រាប់ម៉ាស៊ីនរបស់រថយន្ដ​នេះ​សម្រេច​បាន​ប្រសិទ្ធភាព​កម្ដៅ​ ៤៥.៧៩% ជាមួយ​នឹង​ប្រសិទ្ធភាព​បម្លែង​ប្រេង​ទៅ​ជា​អគ្គិសនី 3.7 kWh/L។ ចំពោះរយៈចម្ងាយបើកបរប្រើ​អគ្គិសនី​សុទ្ធ​អាចបើកបាន ១៣៥គីឡូម៉ែត្រ និង ២១៥ គីឡូម៉ែត្រ តែប្រើអគ្គិសនីលាយសាំង អាចបើកបាន ១ ២០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូឌែល AWD ​ផ្តល់​ជូន​ជម្រើសនៃការបើកបរ​ចំនួន ៩របៀប។ សម្រាប់រថយន្ត Fulwin X3L បានភ្ជាប់ជាស្រេចជាមួយទម្ពក់អូសសណ្ដោងមានសមត្ថភាពអាចអូសបានទម្ងន់ ១.៦ តោន។ ចូលមកដល់ផ្នែកខាងក្នុងរថយន្តនេះ បានបំពាក់មកជាមួយកុងទ័រប្រភេទ LCD និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម