Chery បញ្ចេញម៉ូដែលថ្មីស្រឡាងប្រើអគ្គិសនីសុទ្ធ តម្លៃតែ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Fulwin E05 ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Chendu Auto Show 2024 កំពុងធ្វើឡើងនៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២១ ១០០ ដុល្លារ ។

Chery Fulwin E05 ត្រូវបានផលិតឡើងជាប្រភេទ sedan ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញឌីស្សាញថ្មីហើយប្លែក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប Minimalistic ដោយមានអេក្រង់ទំហំធំនៅកណ្តាលកុងសូលសម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ផងដែរ ។

គួរបញ្ជាក់ផងដែរថា Chery Fulwin E05 នឹងផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងប្រភេទអគ្គិសនី + សាំង EREV ខណៈព័ត៌មានបន្ថែមទៀតក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម