
បន្ទាប់ពីមានការបែកធ្លាយ និងបង្ហាញចេញអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery Fulwin T11 EREV របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ២៦ ៨០០ដុល្លារ ដល់ ៣៥ ២០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៥០ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម។ វាដំណើរការដោយ៖
- ម៉ាសុីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៤១សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ២៦១សេះ។
- ម៉ាសុីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៤១សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ (AWD) ផលិតកម្លាំងបាន ២៦១សេះ និង ២០១សេះ។
លើសពីនេះ ក៏ទទួលបាននូវកញ្ចប់អាគុយទំហំ ៣៣,៦ និង ៤០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ២២០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៤០០ គីឡូម៉ែត្រផងដែរ។

ចំពោះការរចនាផ្នែកវិញ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ Falcon 500 និង Falcon 700 ព្រមទាំងបន្ទះឈីបឆ្លាតវៃ Nvidia Orin-Y ក៏ដូចជាប្រព័ន្ធ LiDAR លើដំបូល, អេក្រង់កម្សាន្តទំហំ ៣០អ៊ីញ កម្រិត 6K, អេក្រង់ LCD ទំហំ ១០,២៥អ៊ីញ, អេក្រង់កម្សាន្តនៅផ្នែកខាងក្រោយទំហំ ១៧,៣អ៊ីញ, កន្លែងសាកថ្មឥតខ្សែកម្លាំង 66W និងឧបករណ៍បំពងសម្លេងចំនួន ២៣ចំនុនផងដែរ៕


























