Chery បញ្ចេញឡាន SUV ថ្មី ស្រដៀង Defender ឯតម្លៃតែ ១ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Chery Tiggo 7 Sport ស៊េរីឆ្នាំ ២០២៦ ជាមួយការធ្វើឲ្យប្រសើរឡើងជាច្រើនផ្នែក សម្រាប់នៅទីផ្សារប្រទេសចិន មានតម្លៃលក់ចាប់ពី ១២ ២៥០ ដុល្លារ ។

Chery Tiggo 7 Sport បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គ ប្រភេទ dual-clutch ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីទាំងស្រុងខុសពីម៉ូដែល Tiggo 7 Plus ដោយមានលក្ខណៈជ្រុងជាងមុនស្រដៀងទៅនឹងរថយន្ត Land Rover Defender ជាពិសេសនៅផ្នែកខាងមុខ បានបំពាក់ប៉ាណា ក៏ដូចជារន្ធរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គីសនី ។

ចំពោះនៅផ្នែកខាងក្នុង ក៏មានការរៀបចំខុសគ្នាពីម៉ូដែល Tiggo 7 Plus ផងដែរ ដោយម៉ូដែល Sport ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ ដាច់ចេញពីគ្នា រួមទាំងដំបូលកញ្ចក់ Panoramic sunroof កន្លែងសាកថ្មឥតប្រើខ្សែជាដើម។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរ L2 ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម