Chery បញ្ចេញឡានប្រភេទ Flagship SUV ដ៏ប្រណិត នៅពិព័រណ៍រថយន្ត Shanghai Auto Show 2025

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់​បង្ហាញចេញ​ជា​ផ្លូវ​ការ​នៅរថយន្ត Chery Tiggo 9L ប្រភេទ Flagship SUV ដ៏ប្រណិត នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Chery Tiggo 9L ដំណើរការដោយប្រព័ន្ធ Kunpeng Super Performance Hybrid CDM-S system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់របស់ Chery Falcon 700 advance driving assistance system ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈជាជ្រុង ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ជាមួយឡូហ្គោអក្សរ CHERY ទំហំធំ នៅចំកណ្តាល អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ រាងជាអក្សរ H ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងដោយចង្កៀងក្រោយ LED រាងជាអក្សរ H ជិត ជាមួយឡូហ្គោអក្សរ CHERY នៅចំកណ្តាលផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ បញ្ចូលនៅប្រព័ន្ធប្រតិបត្តិការ Ai smart. Cockpit system ជាមួយប្រព័ន្ធ built-in 3nm chip និងមានអេក្រង់កំសាន្ត touchscreen សម្រាប់អ្នកដំណើរខាងមុខទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម