ក្រុមហ៊ុន Chevrolet ទើបតែបានប្រកាសចេញនូវរថយន្តម៉ូឌែលពិសេសនៃ Camaro មានឈ្មោះថា Wild Cherry Edition ជាមួយការផលិតត្រឹមតែ ១០គ្រឿងបុណ្ណោះហើយមានលក់ផ្តាច់មុខនៅក្នុងទីផ្សារជប៉ុន។
ជាក់ស្តែងមានតែរូបភាពមួយសន្លឹកប៉ុណ្ណោះនៃរថយន្តនេះបានបង្ហាញ នៅមិនទាន់ដឹងនៅឡើយថាផ្នែកខាងក្នុងមើលទៅដូចម្តេចខ្លះនោះទេ ខណៈ Chevrolet បាននិយាយថានឹងប្រើការបញ្ចូលគ្នារវាង jet black និង adrenaline red ពាសពេញកាប៊ីនដើម្បីធ្វើឲ្យមានភាពលេចធ្លោជាងម៉ូដែល Camaro ស្តង់ដារ។
រថយន្តទាំង ១០គ្រឿងនេះនឹងត្រូវផលិតឡើងផ្អែកលើម៉ូឌែល Camaro LT RS របស់ជប៉ុនជាមួយតម្លៃចាប់ពី ៥២,៧៨៩ ដុល្លារ នឹងការលក់ជាផ្លូវការនៅថ្ងៃទី ៧ ខែធ្នូ ហើយចែកចាយគ្រោងនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២២។
ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកក៏បានប្រកាសអំពីតម្លៃត្រកូល Camaro ២០២២ ទាំងអស់នៅក្នុងប្រទេសជប៉ុំន ដោយម៉ូដែលប្រភេទ LT RS មានតម្លៃចាប់ពី ៥០,១៤៥ ដុល្លារ ខណៈម៉ូដែលដែលបានដំឡើងទៅ Camaro Convertible មានតម្លៃ ៥៨,០៧៧ ដុល្លារ និងម៉ូដែលដែលខ្ពស់ជាងគេ Camaro SS មានតម្លៃចាប់ពី ៦៤,២៤៦ ដុល្លារ ។
នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Chevrolet បានបង្ហាញម៉ូដែលមានចំនួនកំណត់នៅប្រទេសជប៉ុន កាលពីខែ មករា ឆ្នាំ ២០២០ ក៏បានបញ្ចេញ ម៉ូដែល Camaro Heritage Edition ដែលមានតែ ៩០គ្រឿងប៉ុណ្ណោះផងដែរ៕