[ទីផ្សារបរទេស] រថយន្ត SUV ខ្នាតតូច Chevrolet Equinox នឹងបង្ហាញខ្លូនជាម៉ូឌែលអគ្គិសនីសុទ្ធថ្មី ដែលគ្រោងនឹងដាក់លក់នៅកញ្ញា ឆ្នាំ២០២៣ ជាម៉ូឌែលឆ្នាំ២០២៤។ រូបភាពដំបូងនៃម៉ូដែលថ្មីនេះបង្ហាញពីរូបរាងខាងក្រៅ និងផ្នែកខាងក្នុងរបស់វា ដែលខុសពី Equinox ដែលប្រើម៉ាស៊ីនចំហេះក្នុងនាពេលបច្ចុប្បន្ន។ Chevrolet អះអាងថា វានឹងមានតម្លៃចាប់ផ្តើមប្រហែល ៣០ ០០០ដុល្លារ ហើយវានឹងផ្តល់ជូននូវជម្រើសចំនួន ២ម៉ូឌែល LT និង RS។
សម្រាប់ព័ត៌មានលម្អិត ដែល Chevrolet បានបង្ហាញចេញមានតែមួយគត់ ដោយរថយន្តនេះនឹងប្រើប្រាស់នូវគ្រោងឆ្អឹង Ultium Platform របស់ GM។ ចំណែកឯថាមពលកម្លាំងនេះ គឺពុំទាន់បង្ហាញចេញនៅឡើយ ប៉ុន្តែគេរំពឹងថា រថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់ ៤៨២គីឡូម៉ែត្រ។
សម្រាប់ម៉ូឌែលដែលបានបង្ហាញឡើងតាមរយៈរូបភាពនេះ ម៉ូឌែល RS មានតួរខ្លួនពណ៌ក្រហម ខណៈម៉ូឌែល LT ឬ Premier មានតួរខ្លួនពណ៌ទឹកប្រាក់។ តាមរយៈរូបភាពទាំងនេះ រថយន្តទាំងពីរម៉ូឌែលនេះបានបំពាក់មកជាមួយ អេក្រង់បង្ហាញទំហំធំ កៅអីស្បែកពណ៌ក្រហម និងមានរំលេចជាមួយកាបូនទៅលើផ្នែកមួយចំនួនផងដែរ៕