Chevrolet បញ្ចេញរថយន្តប្រើអគ្គីសនី EV ថ្មី សាកថ្មម្តង ជិះបាន ៥១០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្តម៉ូដែល Captiva EV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ សម្រាប់នៅទីផ្សារអាមេរីកឡាទីន គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់ Chevrolet Captiva EV ត្រូវបានផលិតឡើងដោយផ្អែកលើម៉ូដេល Wuling Starlight S ដោយសារក្រុមហ៊ុនទាំង ២ នេះ គឺដៃគូរបណ្តាក់ទុនរួមគ្នា ខណៈថាមពល ក៏រំពឹងថាដូចគ្នាផងដែរ នឹងអាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ២០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Wuling Starlight S

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ គឺយកលំនាំតាមរថយន្ត Wuling Starlight S ទាំងស្រុង ដោយគ្រាន់តែប្តូរឡូហ្គោពី Wuling ទៅ Chevrolet ប៉ុណ្ណោះ ដោយផ្នែកខាងមុខមានរន្ធខ្យល់ធំ ចង្កៀងមុខ-ក្រោយ LED រាងស្រួចជាដើម ។ ខណៈផ្នែកខាងក្នុង ដូចគ្នាទៅនឹងម៉ូដែល Wuling Starlight S ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម