Chevrolet បញ្ចេញរូបភាព Chevrolet Blazer SS ប្រភេទ Crossover អគ្គិសនីថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បញ្ចេញរូបភាពនៃរថយន្ត Chevrolet Blazer SS ជាប្រភេទ Crossover អគ្គិសនីថ្មី ដោយរូបភាពត្រូវបានបង្ហាញដោយនាយកប្រតិបត្តិក្រុមហ៊ុន General Motors លោកស្រី Mary Barra នៅលើ Twitter មុនពេលការប្រកាសជាផ្លូវការនៅថ្ងៃទី ១៨ ខែកក្កដា ​។

តាមវីដេអូ Teaser ពីមុនមានរយៈពេល ២០វិនាទី ដែលបញ្ចេញដោយក្រុមហ៊ុន Chevrolet បានបង្ហាញការរចនាផ្នែកខ្លះនៃរថយន្ត Chevrolet Blazer SS EV ជាពិសេសកន្លែងសាកថ្មដោយលាក់ខ្លួននៅទីតាំងកាតាប៊ូ fender Plus ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលក្រុមហ៊ុន Chevrolet មិនបានបង្ហាញញរូបភាពផ្នែកខាងក្នុង តាមរូបថតប្រមាញ់បានពីមុនបានបង្ហាញថា ផ្នែកខាងក្នុងរំពឹងថានឹងមានភ្ជាប់មកជាមួយបច្ចេកវិទ្យាខ្ពស់ជាមួយនឹងកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កម្សាន្តដែលមានទំហំធំផងដែរ។

រថយន្តអគ្គិសនី Blazer EV ត្រូវបានបង្កើតឡើងលើគ្រោងឆ្អឹង Ultium electric platform របស់ General Motors ដែលអាចផ្តល់ឲ្យរថយន្តអគ្គិសនី Chevrolet Blazer SS ដើម្បីទទួលបានប្រព័ន្ធបើកបរវិលកង់ទាំងអស់ ជាមួយនឹងម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងលើសពី ៤៨០ សេះ ហើយរំពឹងថានឹងអាចបើកកបរបានចម្ងាយប្រហែលពី ៤០០ ទៅ ៤៨២ គីឡូម៉ែត្រក្នុងការសាកថ្មម្តងតាមការប៉ាន់ស្មានស្តង់ដារពីស្ថាប័ន EPA ។

គួរឲ្យដឹងថា ក្រុមហ៊ុន GM ប្តេជ្ញាក្នុងការដាក់លក់រថយន្តអគ្គិសនីជាង ២០ ម៉ូដែលនៅក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២២ ។ ដោយបច្ចុប្បន្នក្រុមហ៊ុននេះកំពុងពន្លឿនការដាក់បង្ហាញនៅរថយន្តអគ្គិសនីទាំងអស់របស់ខ្លួនរួមមាន Buick, Cadillac, Chevrolet, GMC និងHummer ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម