Chevrolet បញ្ជុះតម្លៃជិត១ម៉ឺនដុល្លារ លើឡានស្ព័រ ២៦០០គ្រឿង

បន្ទាប់ពីរថយន្តស្ព័រ Chevrolet Corvette Stingray ស៊េរីថ្មីឆ្នាំ២០២០ (C8) បានចូលសង្វាក់ផលិតកម្ម ឥឡូវនេះស៊េរីឆ្នាំ២០១៩ (C7)នៅសល់ជាច្រើនគ្រឿង កំពុងរង់ចាំនៅក្នុង Showroom នៅទូទាំងសហរដ្ឋអាមេរិក។

ប្រធានផ្នែកទីផ្សារ Chevrolet លោក Steve Majoros បានឲ្យដឹងថា នៅសល់រថយន្ត C7 ប្រហែល ២ ៦០០គ្រឿងទៀត កំពុងរង់ចាំម្ចាស់ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារតែ C8 ជាម៉ូដែលថ្មីសន្លាង ឥឡូវនេះក្រុមហ៊ុន Chevrolet បានប្រកាសបញ្ចុះតម្លៃរថយន្ត C7 របស់ខ្លួនដល់ទៅ ៨ ៣៣៨ដុល្លារក្នុងមួយគ្រឿង។

គួរឲ្យដឹងថា រថយន្តស្ព័រអាមេរិក C8 ថ្មី បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម