[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GM ដែលក្រុមហ៊ុនមេធំរបស់ Chevrolet គ្រោងនឹងបញ្ឈប់ការផលិតនៅរថយន្ត Chevrolet Blazer ប្រភេទម៉ាស៊ីនចំហេះក្នុង ICE នៅទីផ្សារសហរដ្ឋអាមេរិក បន្ទាប់ពីដាច់ឆ្នាំនេះ ខណៈប្រភេទប្រើអគ្គីសនីសុទ្ធEV នៅបន្តដដែល។
សម្រាប់ហេតុផលដែលត្រូវបញ្ឈប់ការផលិត ដោយសារ Chevrolet Blazer ជារថយន្តប្រភេទម៉ាស៊ីនចំហេះក្នុង ICE ចុងក្រោយរបស់ GM ដែលផលិតនៅរោងចក្ររបស់ខ្លួននៅឯប្រទេសមិចសិក ដោយការនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ត្រូវបង់ពន្ធបន្ថែមដល់ទៅ ២៥% ។
គួរឲ្យដឹងថា ការលក់របស់រថយន្ត Chevy Blazer ប្រភេទ ICE នេះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានចំនួន ៥២ ៥០០ គ្រឿង កាលពីឆ្នាំ ២០២៤ ធ្លាក់ចុះពីចំនួន ៦២ ០០០ គ្រឿងក្នុងឆ្នាំ ២០២៣ ខណៈកាលពីឆ្នាំ ២០២០ លក់បានចំនួនដល់ទៅ ៩៥ ០០០ គ្រឿង៕