Chevrolet Camaro នឹង​ចេញ​ម៉ូដែល​ចុងក្រោយ​ក្នុង​រយៈពេល​បី​ឆ្នាំ​មុន​ការ​ប្តូរទៅជារថយន្ត​អគ្គិសនី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet មានគម្រោងបញ្ចេញម៉ូដែលចុងក្រោយរបស់ Camaroនៅឆ្នាំ ២០២៤ ជាមួយនឹងកញ្ចប់ aerodynamic ថ្មី។ ហើយវានឹងក្លាយជារូបរាងចុងក្រោយដែលការផលិតមានកំណត់ មុនពេលផ្លាស់ប្តូរផលិតកម្មទៅជារថយន្តអគ្គិសនីសុទ្ធនាពេលអនាគត បើយោងតាមរបាយការណ៍របស់គេទំព័រ Foreing Media។

ក្នុងនោះ យោងតាមគេហទំព័រ Automotive បានរាយការណ៍ថា ក្រុមហ៊ុន GM គ្រោងនឹងបញ្ចប់ការផលិតរថយន្ត Camaro ទ្វារពីរនេះ ដោយសារការលក់រថយន្ត Chevrolet Camaro បានធ្លាក់ចុះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Chevrolet Camaro គឺជារថយន្តរបស់អាមេរិក ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ១៩៦៦ នៅតែជារថយន្តដែលពេញនិយមរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះ រថយន្ត Chevrolet Camaro ជំនាន់ទី ៦ ត្រូវបានដាក់លក់នៅឆ្នាំ ២០១៦ មកដល់សព្វថ្ងៃនេះ។

Chevrolet Camaro EV ទំនង​ជា​នឹង​ចេញ​លក់ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​បញ្ជាក់​ថា​នឹង​បន្ត​ប្រើ​ឈ្មោះ Camaro ទៀត​ឬ​អត់។ ខណៈ GM ត្រូវបានគេរាយការណ៍ថាអាចផលិតរថយន្ត Chevrolet Corvette SUV ដែលប្រើថាមពលអគ្គិសនីសុទ្ធដេលមានរូបរាងស្រដៀងគ្នា។

សម្រាប់គ្រោងឆ្អឹង EV platform និងថ្ម Ultium ជំនាន់ទី ៣ របស់ GM គួរតែផ្តល់នូវដំណើរការដែលអតិថិជនរំពឹងទុកពី Chevrolet Camaro ។ លើសពីនេះ ក្រុមហ៊ុន GM អាច​ដាក់​កញ្ចប់​អាគុយ​ដែល​មាន​ថាមពល​រហូត​ដល់​ទៅ ២០០​ គីឡូវ៉ាត់ និង​ ៨០០ វ៉ុល ដែល​អាច​បើកបរ​បាន​ដល់​ទៅ ៦៤៣ គីឡូម៉ែត្រ​ក្នុង​ការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម