Chevrolet Corvette នៅតែជាឡានថ្មី ដែលលក់ដាច់លឿនបំផុតនៅអាមេរិក

Chevrolet Corvette គឺជារថយន្តថ្មីដែលលក់ដាច់លឿនបំផុតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ ខែជាប់ៗគ្នានិងមានការចូលរួមពីរថយន្តដែលលក់ដាច់លឿនជាច្រើនទៀត ពីក្រុមហ៊ុន General Motors ផងដែរ។

ថ្មីៗនេះក្រុមហ៊ុន iSeeCars បានធ្វើការវិភាគទៅលើរថយន្តថ្មីដែលលក់ដាច់លឿនបំផុត ចំនួន ២០ ម៉ូដែល នៅក្នុងសហរដ្ឋអាមេរិក ហើយបានរកឃើញថា ជាមធ្យមរថយន្តថ្មីចំណាយពេល ៤៧,៤ ថ្ងៃដើម្បីលក់ដាច់ ខណៈរថយន្តមួយទឹក ជាមធ្យមចំណាយពេល ៣៩,៤ ថ្ងៃដើម្បីលក់ដាច់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក រថយន្ត Chevrolet Corvette គឺជាម៉ូដែលលក់ដាច់លឿនបំផុត ដោយចំណាយពេលត្រឹមតែ ៩,៤ ថ្ងៃប៉ុណ្ណោះក្នុងការលក់ចេញ ក្នុងតម្លៃជាមធ្យម ៨២ ៤៥៧ដុល្លារ។ បន្ទាប់មកទៀត រថយន្តថ្មីដែលលក់ដាច់លឿនបំផុត ទី២ ក្នុងខែមីនា គឺ Toyota RAV4 Prime ចំណាយពេលជាមធ្យម ១០,២ ថ្ងៃដើម្បីលក់។

ទី៣ គឺ Kia Telluride (១៤,១ ថ្ងៃ) បន្ទាប់មកគឺ GMC Yukon XL (១៤,៣ ថ្ងៃ), Cadillac Escalade ESV (១៥,២ ថ្ងៃ), Cadillac Escalade (១៥,៦ ថ្ងៃ), Hyundai Elantra Hybrid (១៦,១ ថ្ងៃ), Toyota Tacoma (១៦,៣ ថ្ងៃ), GMC Yukon (១៧,៥ ថ្ងៃ) និង Lexus IS 350 (១៧,៥ ថ្ងៃ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម