ទីភ្នាក់ងារ EPA បានបង្ហាញកម្រិតស៊ីប្រេងរបស់រថយន្ត Chevrolet Corvette Stingray ស៊េរីឆ្នាំ២០២០ ថ្មី គឺប្រហែល ១៥,៦លីត្រក្នុងក្រុង និង ៨,៧លីត្រក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
រថយន្ត Chevrolet Corvette Stingray នេះបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Naturally-aspirated ទំហំ ៨ស៊ីឡាំង ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Tremec dual-clutch។
ក្រុមហ៊ុន Chevrolet អះអាងថា រថយន្ត Corvette នេះ អាចរត់ដល់ចម្ងាយ ៧៨៨គីឡូម៉ែត្រ នៅពេលចាក់ប្រេងមួយពេញ ប្រមាណ ៧០លីត្រ។
គួរឲ្យដឹងថា រថយន្តស្ព័រអាមេរិក Chevrolet Corvette Stingray ថ្មីនេះ មានតម្លៃចាប់ពី ៥៨ ៩០០ដុល្លារសម្រាប់ប្រភេទ Coupe និង ៦៦ ៤០០ដុល្លារសម្រាប់ប្រភេទបើកដំបូល៕