[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chevrolet Equinox ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់អគ្គិសនីសុទ្ធ ហើយគ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ នេះជាមួយតម្លៃលក់ចាប់ពី ៣៤,៩៩៥ដុល្លារ ដល់ ៤៣,២៩៥ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែលថារថយន្តនេះមាន២ម៉ូដែលគឺ 1TL និង 2TL ផលិតឡើងលើគ្រោងឆ្អឹង Ultium battery-electric platform ដែលមានប្រវែងតួខ្លួនសរុប ៤,៨៤០ ម.ម ទទឹង ១,៩៥៤ ម.ម កម្ពស់ ១,៦៤៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩០០ ម.ម និងដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយចាប់ពី ៤៨២ ទៅ ៥១៣គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងប្រើប្រាស់ FWD និង AWD ជាស្តង់ដា។
សម្រាប់ការរចនារូបរាងខាងក្រៅរថយន្តនេះមានរូបរាងហាប់ណែន ដោយមានប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមទំហំ ១៧ និង ២១អ៊ីញ និងដំបូល Roof rails និង Panoramic sunroof ។