Chevrolet Malibu RS ឆ្នាំ ២០១៩ រូបរាងស្អាតខ្លាំង ហើយតម្លៃតែជាង២ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​រថយន្ត​អាមេរិក Chevrolet បានបញ្ចេញរថយន្ត Sedan លក្ខណៈគ្រួសារ​ម៉ូដែល Malibu RS ស៊េរី​ឆ្នាំ ២០១៩ ដែល​មាន​រូបរាងស្អាតខ្លាំង​គួរឱ្យទាក់ទាញ។

Malibu RS ​ថ្មី​ ​មាន​តម្លៃ​ចាប់​ពី ២៤ ៩៩៥ ដុល្លារ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ដោយថ្លៃ​ជាងម៉ូដែល Malibu LS ដែល​មាន​តម្លៃ​ត្រឹម ២៣ ៩៩៥ ដុល្លារ។ តម្លៃ​ខុស​គ្នា​ត្រឹម ១ ០០០ ដុល្លារ ប៉ុន្តែម៉ូដែល RS ទទួល​បាន​លក្ខណៈ​ពិសេស​ជា​ច្រើន ដូច​ជា យ៉ាន់​ទំហំ ១៨ អ៊ីង , ប៉ាណា​ខាង​មុខ​ពណ៌​ខ្មៅ , កន្ទុយ​ត្រី​កាត់ខ្យល់ខាង​ក្រោយ , ឡូហ្គូ​ពណ៌​ខ្មៅ និង បំពង់​ស៊ីម៉ាំង ២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ​ផ្នែក​ខាង​ក្នុង​របស់វា ​បំពាក់​ទៅដោយដៃ​ចង្កូត​ស្រោប​ស្បែក , កៅអី​ក្រណាត់​ពណ៌​ខ្មៅ និង អេក្រង់កម្សាន្ត-ព័ត៌មានទំហំ ៨ អ៊ីង ប្រភេទ Touchscreen ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ Malibu RS មិន​ខុស​ពី Malibu L និង Malibu LS ឡើយ ដោយប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង​ ១៦៣ សេះ ដំណើរការជាមួយ​ប្រអប់លេខ​អូតូ ប្រភេទ CVT ថ្មី។

នៅលើទីផ្សារសហរដ្ឋអាមេរិក រថយន្ត​ប្រភេទ Sedan ខ្នាត​កណ្តាល Chevrolet Malibu RS នេះ គឺ​ជា​គូ​ប្រជែង​របស់​ Toyota Camry S ដែល​មាន​តម្លៃ​ចាប់​ពី ២៦ ២៧០ ដុល្លារ , Honda Accord Sport ដែល​មាន​តម្លៃ​ចាប់​ពី ២៦ ៦៧៥ ដុល្លារ និង Mazda6 Sport ដែល​មាន​តម្លៃ​ចាប់​ពី ២៣ ៨៩៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម