Chevrolet Silverado​ RST ស៊េរីឆ្នាំ ២០២៤ ប្រើអគ្គិសនីសុទ្ធមានតម្លៃត្រឹមតែ ៩៦ ៤៩៥ ដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការរដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Chevrolet Silverado EV RST ស៊េរីឆ្នាំ ២០២៤ ប្រើអគ្គិសនីសុទ្ធជាមួយតម្លៃត្រឹមតែ ៩៦ ៤៩៥ ដុល្លារសហរដ្ធអាមេរិកប៉ុណ្ណោះ ។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងសរុុបបានចំនួន ៧៥៤សេះ និងកម្លាំងរមួល ១ ០៦៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប៉ុងពីរ All-wheel drive អាចបើកបរបានចម្ងាយ ៧០៨គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចរត់ពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ៤,១វិនាទី ជាមួយសមត្ថភាពសណ្តោងបានដល់ទៅ ៤ ៥០០​គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារូបរាងខាងក្រៅវិញមានលក្ខណៈកាច់ដោយភ្ជាប់មកជាមួយប៉ាណាមុខបិតជិតអមដោយឡូហ្គូល Chevrolet នៅចំកណ្តាលនិងប្រព័ន្ធភ្លើង ambient lighting អូសកាត់ពីម្ខាងទៅម្ខាង,​ ចង្កៀងមុខ-ក្រោយ LED​ និងថាសកង់ទំហំ ២៤ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ​ ១៧ អ៊ីញ ភ្ួាប់មកជាមួយមុខងារ Google Assistant, Maps និងកៅអីក្តៅ-ត្រជាក់ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម