Chevrolet ចេញលក់ឡានអគ្គិសនីដំបូងនៅចិន តម្លៃជាង ២ម៉ឺនដុល្លារ

រថយន្ត​ Chevrolet Menlo ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​​របស់​ Chevrolet សម្រាប់​ប្រទេស​ចិន​បាន​ចេញ​លក់​នៅ​ប៉េកាំង​មុន​គេ ចាប់​ពី​ពេល​នេះ។

រថយន្ត​មាន​ចែក​ចេញ​ជា​ ៤ ប្រភេទ​ផ្សេង​គ្នា ដែល​មាន​តម្លៃ​ចន្លោះ​ពី ២២ ៧៤០ ដុល្លារ ទៅ ២៥ ៥៨៥ ដុល្លារ ក្រោយ​ពី​​មាន​ការ​​ជួយ​សម្រួល​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​រថយន្ត​ដែល​ជួយ​បរិស្ថាន។ រថយន្ត​នេះ​ប្រើ​ប្រាស់​ប្រព័ន្ធ​អគ្គិសនី​ថ្មី ដែល​ដូច​គ្នា​នឹង​រថយន្ត Buick Velite 6 Plus ដែរ។ នោះ​គឺ​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ដែល​បង្កើត​កម្លាំង​បាន​ ១៤៨ សេះ ផ្គត់ផ្គង់​ថាមពល​ដោយ​អាគុយ​ដែល​មាន​ទំហំ ៥២,៥ គីឡូវ៉ាត់​ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បាន​និយាយ​ថា​​កម្រិត​ស៊ី​ថាមពល​គឺ ១៣,១ គីឡូវ៉ាត់​​ម៉ោង​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ដែល​មាន​ន័យ​ថា​ Menlo អាច​ជិះ​បាន​ចម្ងាយ​ដល់​ទៅ ៤១០ គីឡូម៉ែត្រ ពេល​សាក​មួយ​ពេញ​។រឹត​តែ​ពិសេស​គឺ​ថាមពល​ថ្ម​អាច​សាក​ពី ០ ដល់ ៨០% ក្នុង​ពេល​ត្រឹម​តែ ៤០ នាទី ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ល្បឿន​លឿន៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម