Chevrolet យករថយន្ត Malibu មុខមាត់ដូច Camero ដាក់តាំងបង្ហាញក្នុងពិពណ៌រថយន្ត Guangzhou Auto Show

ក្រុមហ៊ុន Chevrolet បានប្រារព្ធខួបលើកទី ១១០​ របស់ខ្លួននៅឯពិព័រណ៍រថយន្ត Guangzhou Auto Show ២០២១ ជាមួយការនាំយករថយន្តដែលបានកែមុខមាត់ថ្មីចំនួន ៧ គ្រឿង​ទៅក្នុងប្រទេសចិន ក្នុងនោះមាន ៥គ្រឿងផ្អែកទៅលើរថយន្ត Malibu។ ខណៈរថយន្តម៉ាក Chevy Malibu Code X គួរឲ្យកត់សម្គាល់បំផុតដែលមានមុខដូចរថយន្តម៉ាក Camaro។

រថយន្ត Malibu ជំនាន់ទី​៩ របស់ក្រុមហ៊ុនអាមេរិក (US-spec) បានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១៥ នឹងបានកែរូបរាងថ្មី​នៅឆ្នាំ ២០១៨ ខណៈពេលនៅលើទីផ្សាប្រទេសចិនត្រូវបានអោយឈ្មោះថា Malibu XL។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងមុខនៃរថយន្តនេះមានការបំពាក់ជាមួយកាងមុខប្រភេទកាបូន ដែលមានការរចនាជា ZL1-style របស់រថយន្តម៉ាក​ Camaro រីឯចង្កៀងខាងមុខបានលាងខ្លួនជាមួយពណ៌ខ្មៅ ខណៈរន្ធខ្យល់បានបន្ថែមនៅលើគំរមម៉ាស៊ីនដែលជួយអោយរថយន្តនេះកាន់តែអំណាចផងដែរ។ បន្ថែមពីនេះផ្នែកខាងក្រោយ បានបំពាក់ជាមួយចង្កៀងដូចគ្នានឹងរថយន្ត Camaro​ ព្រមទាំងមានកាងខាងក្រោយបានរចនាឡើងវិញដោយប្រើប្រាស់នូវកាបូន នឹងមានការរចនាបែប DTM អមដោយបំពង់ស៊ីមាំងចំនួន ៤ផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ទីផ្សារប្រទេសចិន Malibu XL ដំណើរការជាមួយម៉ាស៊ីន​ ៣ជម្រើសគឺម៉ាស៊ីនចំណុះ ២.0​ លីត្រ Turbocharged, ១.៥​ លីត្រ Naturally-aspirated និង ២.0 លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម