យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្រូវការសម្រាប់រថយន្ត Chevrolet Trailblazer គឺច្រើនជាងការផ្គត់ផ្គង់ចំនួន ៤ដងឯណោះ។
ដោយសារតែការលក់ដាច់ខ្លាំងបែបនេះ ក្រុមហ៊ុន Chevrolet នឹងបង្កើនផលិតកម្មនៃរថយន្ត Trailblazer ប៉ុន្តែនឹងបន្ថយផលិតកម្មនៃរថយន្ត Chevrolet Trax ចំនួន ៣០% វិញ។
ជាក់ស្តែង រថយន្ត SUV ខាងលើស្ថិតនៅក្នុង Showroom មិនសូវជាយូរប៉ុន្មានឡើយ។ រថយន្ត Trailblazer ជាមធ្យមត្រូវគេទិញបន្ទាប់ពីទៅដល់ Showroom ត្រឹម ៣៦ថ្ងៃ ខណៈតួលេខនេះបានធ្លាក់ចុះមកសល់ត្រឹមតែ ២៩ថ្ងៃប៉ុណ្ណោះ សម្រាប់ម៉ូដែល Trailblazer RS។
គួរឲ្យដឹងថា រថយន្ត Trailblazer មានផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ១,២លីត្រ និង ១,៣លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៣៧សេះ និង ១៥៥សេះ។ វាមានតម្លៃចាប់ពី ១៩ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕