Chevy Bolt ស៊េរីឆ្នាំ២០២៧ នៅតែរក្សាឈ្មោះជារថយន្ដអគ្គិសនីមានតម្លៃធូរថ្លៃនៅអាមេរិក

ក្រុមហ៊ុន General Motors បានដាក់បង្ហាញជាផ្លូវការនូវររថយន្ដអគ្គិសនី Chevy Bolt ស៊េរីឆ្នាំ២០២៧ ដាក់លក់ក្នុងតម្លៃត្រឹមតែ ២៨ ៩៩៥ដុល្លារប៉ុណ្ណោះ។ ចំពោះការដាក់លក់ជូនអតិថិជន ត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦។​

2027 chevrolet boltជាមួយនឹងតម្លៃចាប់ផ្តើមក្រោម៣មុឺនដុល្លារនេះ Chevy Bolt នៅតែបន្ដឈរឈ្មោះជារថយន្ដអគ្គិសនី ដែលមានតម្លៃធូរថ្លៃ បំផុតនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរកន្លងមកក្រុមហ៊ុន Chevy បានបញ្ឈប់ការផលិតរថយន្ត Bolt EV និង EUV នៅឆ្នាំ ២០២៣ រថយន្តទាំងនោះបានក្លាយជា រថយន្តអគ្គិសនីដែលពេញនិយមបំផុតដោយលក់បានសរុប ៦២ ០៤៥ គ្រឿង។

ចំពោះកម្រិតសមត្ថភាពវិញ Chevy Bolt ស៊េរីឆ្នាំ២០២៧ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១នៅផ្នែកខាងមុខ អាចផលិតកម្លាំង ២១០ សេះ (hp) (កើនឡើងកម្លាំងលើស ១០ សេះ បើបៀបទៅនិងម៉ូឌែលមុន)  បន្ថែមពីវាក៏បំពាក់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរ Super Cruise របស់ GM មានមុខងារប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិនិងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិដោយមិនចាំបាច់កាន់ចង្កូត។

2027 chevrolet boltចំណុចពិសេសរថយន្ដ Chevy Bolt ស៊េរីថ្មីនេះបានបំពាក់មកជាមួយរន្ធសាកថ្ម NACS (North American Charging Standard) ដែលអនុញ្ញាតឲ្យវា ប្រើស្ថានីយ Tesla Superchargers ដោយមិនចាំបាច់ប្រើ Adapter។ ចំពោះល្បឿននៃការសាកថ្មវិញ វាត្រូវអាប់ឌេតបន្ថែមលឿនជាងមុនគួរឱ្យកត់សម្គាល់ ដោយអត្រាសាកអតិបរមាបានកើនឡើងដល់ ១៥០គីឡូវ៉ាត់ (kW) បើបៀបទៅនិងម៉ូឌែលចាស់មានត្រឹម ៥៥ kW។ និងអាចសាកពី ១០% ទៅ ៨០% ត្រឹមតែ ២៦ នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2027 chevrolet boltចូលមកដល់ផ្នែកខាងក្នង Chevy Bolt ស៊េរីថ្មីនេះ បានបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីឌលទំហំ១១អ៊ីញ, អេក្រង់កម្សាន្ដទំហំ ១១.៣អ៊ីញ ដំណើរដោយប្រព័ន្ធកម្សាន្ត Google Built-In មានកម្មវិធីនានាដូចជា HBO Max និង Angry Birds រួមជាមួយនឹង ការរៀបចំផ្លូវឆ្លាតវៃ ដែលបានបញ្ចូលទៅក្នុង Google Mapsនិងកន្លែងសាកថ្មឥតប្រើខ្សែចំនួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍រថយន្ដនេះបានក៏រក្សារប៊ូតុងបញ្ជា​បែបចុច ជំនួសឲ្យការចុចបញ្ជាលើអេក្រង់កម្សាន្ដ។

2027 chevrolet boltសម្រាប់រថយន្ត Chevy Bolt ស៊េរីឆ្នាំ២០២៧ ដែលនឹងដាក់លក់លើកដំបូងជាម៉ូឌែល LT trim មានភ្ជាប់មកជាមួយកញ្ចប់ Comfort package ជាស្តង់ដារ ជាមួយចាប់ផ្តើមពីតម្លៃ ២៩ ៩០០ដុល្លារ។ ក្រុមហ៊ុន Chevy ក៏នឹងផ្តល់ជូននូវម៉ូឌែល RS trim ទទួលការរចនាបថបែបស្ព័រ ដាក់លក់ជាមួយតម្លៃ ៣២ ៩៩៥ដុល្លារ ផងដែរ ហើយម៉ូដែលកំពូលគឺ RS trim នឹងភ្ជាប់ជាមួយកញ្ចប់ Tech package និង ដំបូលកញ្ចក់ (sunroof) នឹងត្រូវដាក់លក់មានតម្លៃ ៣៥ ៦៨៥ដុល្លារ។ ចំពោះប្រព័ន្ធ Super Cruise នឹងត្រូវបានផ្តល់ជូននៅលើម៉ូដែល LT និង RS trim៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម