Chevy Corvette ២០២០ ជាង ៦ពាន់គ្រឿង ត្រូវហៅត្រលប់ចូលវិញដោយសារ…

ក្រុមហ៊ុន​ Chevrolet​ បានធ្វើការប្រកាសហៅរថយន្ត​Corvette ២០២០របស់ខ្លួនចូលរោងចក្រវិញ​​​ បន្ទាប់ពីមានបញ្ហារបើកគម្រប់ខាងមុខពេលកំពុងបើកបរ។

តាមសម្តីរបស់លោក​ Daniel Flores​ បាននិយាយថា​​​ ការហៅមកវិញនៃរថយន្ត Corvette ​២០២០នេះ មានចំនួនប្រហែល ៦​​ ៦៦១​ គ្រឿង​​ ដោយឡែកចំពោះ Corvette ដែលពុំទាន់លក់ចេញនោះ​​ គឺនឹងធ្វើការត្រួតពិនិត្យ និងជុសជុលឡើងវិញ​​ ហើយពេលវេលានៃការហៅមកវិញនេះ​ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ​​​​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងទៅតាម​របាយការណ៏ពីក្រុមហ៊ុនGM ស្តីពីបញ្ហានេះ បានបង្ហាញថា ប្រសិនបើអ្នកបើកក្នុងល្បឿនលឿននោះ​​ គម្រប់ខាងមុខវានិងរបើកឡើងលើ ដែលនាំអោយមានគ្រោះថ្នាក់ដល់អ្នកជាមិនខាន​ ដោយសារអ្នកបើកបរមិនអាចដឹងពីសញ្ញាមុនឡើយ សូម្បីតែសម្លេងសញ្ញាអាសន្ន​​​។

តាមការបញ្ជាក់របស់ក្រុមហ៊ុនទៅលើបញ្ហានេះ​​ ដើម្បីសុវត្តិភាពក្នុងការបើកបរ អ្នកបើកបរទាំងអស់គួរ បើកបរត្រឹមល្បឿនកំណត់ ​៤២ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ​​​ ប្រសិនបើមានអ្វីកើតឡើងយើងអាចរួចផុតពីគ្រោះថ្នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម