ក្រុមហ៊ុន Chevrolet ពុំទាន់បានប្រកាសព័ត៌មានលម្អិតអំពីតម្លៃរថយន្ត Corvette Z06 ស៊េរីឆ្នាំ២០២៣ ប៉ុន្តែរថយន្តនេះអាចមានតម្លៃតិចជាង ១០០,០០០ ដុល្លារ ។
ខណៈពេលថ្មីៗនេះអ្នកគ្រប់គ្រង់ផលិតទីផ្សារសម្រាប់ម៉ូដែល Corvette និង Camaro លោក Harlan Charles បាននិយាយទៅកាន់ Corvette Today podcast បានបង្ហាញថាតម្លៃរបស់ Corvette Z06 ប្រហាក់ប្រហែលគ្នាទៅនឹងម៉ូដែល Stingray ក៏ដូចជា C7 Z06 ជំនាន់មុនផងដែរ។
ដូចដែលបានកត់សម្គាល់ដោយម៉ូដែល Drive ម៉ូឌែល C7 Z06 ចាស់មានតម្លៃប្រហែល ២៥,០០០ ដុល្លារ ច្រើនជាង C7 Stingray ដែលមានលក់ក្នុងពេលតែមួយ ខណៈ Corvette Stingray ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៦២,១៩៥ ដុល្លារ នេះមានន័យថាឳកាស Z06 ស៊េរីថ្មីឆ្នាំ២០២៣ អាចមានតម្លៃប្រហែលចាប់ពី ៨៧,០០០ ដុល្លារ ។
លោក Harlan បានបង្ហើបប្រាប់ថា តម្លៃនឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ពួកយើងមិនទាន់មានការបញ្ចប់វាទាំងអស់នៅឡើយទេ ប៉ុន្តែពួកយើងអាចប្រាប់បានថា ប្រសិនបើអ្នកធ្លាប់ប្រៀបធៀប Stingray ជំនាន់មុន ទៅនឹង Z06 ដោយផ្អែកលើតម្លៃ វាមិនគួរជារឿងដែលអ្នកមិនគួររំពឹងនោះទេ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Chevrolet បានអភិវឌ្ឍម៉ាស៊ីនថ្មីទាំងស្រុង ដោយមានចំណុះ ៥.៥លីត្រ naturally-aspirated V8 ជាពិសេសសម្រាប់ម៉ូដែល C8 Z06 ចំណែកម៉ូដែលជំនាន់មុនមានម៉ាស៊ីន Supercharged ចំណុះ ៦.២ លីត្រ V8 ដែលត្រូវបានប្រើដោយរថយន្ត GM ដទៃទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ទោះយ៉ាងណាក៏ដោយមិនថា Corvette Z06 ថ្មីមានតម្លៃប៉ុន្មាននោះទេ មិនមានអ្វីត្រូវឆ្ងល់ឡើយថាវាមានតម្លៃថោកជាងគូប្រជែងដូចជា Ferrari, Porsche, McLaren, and Lamborghini ជាដើម ៕