ក្រុមហ៊ុន Chevrolet បានធ្វើការប្រកាសហៅរថយន្តCorvette ២០២០របស់ខ្លួនចូលរោងចក្រវិញ បន្ទាប់ពីមានបញ្ហារបើកគម្រប់ខាងមុខពេលកំពុងបើកបរ។
តាមសម្តីរបស់លោក Daniel Flores បាននិយាយថា ការហៅមកវិញនៃរថយន្ត Corvette ២០២០នេះ មានចំនួនប្រហែល ៦ ៦៦១ គ្រឿង ដោយឡែកចំពោះ Corvette ដែលពុំទាន់លក់ចេញនោះ គឺនឹងធ្វើការត្រួតពិនិត្យ និងជុសជុលឡើងវិញ ហើយពេលវេលានៃការហៅមកវិញនេះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ។
យោងទៅតាមរបាយការណ៏ពីក្រុមហ៊ុនGM ស្តីពីបញ្ហានេះ បានបង្ហាញថា ប្រសិនបើអ្នកបើកក្នុងល្បឿនលឿននោះ គម្រប់ខាងមុខវានិងរបើកឡើងលើ ដែលនាំអោយមានគ្រោះថ្នាក់ដល់អ្នកជាមិនខាន ដោយសារអ្នកបើកបរមិនអាចដឹងពីសញ្ញាមុនឡើយ សូម្បីតែសម្លេងសញ្ញាអាសន្ន។
តាមការបញ្ជាក់របស់ក្រុមហ៊ុនទៅលើបញ្ហានេះ ដើម្បីសុវត្តិភាពក្នុងការបើកបរ អ្នកបើកបរទាំងអស់គួរ បើកបរត្រឹមល្បឿនកំណត់ ៤២ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ប្រសិនបើមានអ្វីកើតឡើងយើងអាចរួចផុតពីគ្រោះថ្នាក់។