Citroën C5 Aircross Plug-in Hybrid សាកភ្លើងផង ប្រើអាគុយផង សន្សំសំចៃកប់

ក្រុមហ៊ុនរថយន្តបារាំង Citroën បានបញ្ចេញ SUV ប្រភេទសន្សំសំចៃខ្ពស់ម៉ូដែល C5 Aircross Plug-in Hybrid ដែលប្រើសាំងផង អាគុយ Hybrid ផង និង សាកភ្លើងផង។

រថយន្ត Citroën C5 Aircross Plug-in Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ PureTech Turbocharged ទំហំ៤ស៊ីឡាំង ជាមួយអាគុយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២២២សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

C5 Aircross Plug-in Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ហើយអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ៥០គីឡូម៉ែត្រ ហើយប្រើពេល ២ម៉ោងដើម្បីសាកពេញវិញ។

ផ្នែកខាងក្នុង SUV នេះបំពាក់កុងទ័រឌីជីថលដ៏ធំ ទំហំ ១២,៣អ៊ីង និងអេក្រង់ Infotainment System ទំហំ ៨អ៊ីងផងដែរ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៤ ២២០ដុល្លារក្នុងប្រទេសបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម