តាមរយះការបង្ហោះក្នុងពិធីសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ រថយន្តតូយ៉ូតា Corolla Altis ២០២០ របស់ក្រុមហ៊ុនតូយ៉ូតា កម្ពុជា យើងសង្កេតឃើញ ២ចំនុចធំៗ។ ទី១ គឺត្រូវបានផ្លាស់ប្តូររូបរាងទាំងស្រុងម៉ង និងទី២គឺ កញ្ចប់សុវត្ថិភាពជំនាន់ថ្មីរបស់ត៉ូយ៉ូតា Toyota Safety Sense (TSS)៖
- PCS ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និង ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ
- DRCC ប្រព័ន្ធកំណត់ល្បឿន បន្ថែមល្បឿន និង បន្ថយល្បឿនតាមយានយន្តខាងមុខដោយស្វ័យប្រវត្តិ
- LDA ប្រព័ន្ធជំនួយដៃចង្កូតមិនអោយរថយន្តរេចង្កូតចេញពីគន្លងផ្លូវដោយស្វ័យប្រវត្ថិ
- AHB ប្រព័ន្ធកំណត់ភ្លើង ហ្វា/កូដ ដោយស្វ័យប្រវត្តិ
នៅលើបណ្តារសង្គមផ្លូវការក៏បានបង្ហាញតម្លៃរបស់រថយន្តថ្មីនេះគឺមានតម្លៃ ៤៧,៧០០ ដុល្លារអាមេរិក។
លោកអ្នកអាចចូលមើលព័ត៍មានលម្អិតដោយ ចុចទីនេះ!