Cute កប់! Abarth 695 70° Anniversario ផលិតតែ ១៩៤៩គ្រឿងគត់

ក្រុមហ៊ុន Abarth នឹងដាក់លក់រថយន្ត 695 70° Anniversario Special Edition នៅលើទីផ្សារប្រទេសអូស្ត្រាលី ក្នុងចំនួនមានកំណត់ គឺត្រឹមតែ ១ ៩៤៩គ្រឿងប៉ុណ្ណោះ។

Abarth 695 70° Anniversario ដែលផលិតផ្អែកតាមម៉ូដែល Abarth 595 Competizione ខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ១,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៧សេះ ហើយមានទាំងជម្រើសលេខដៃ និងអូតូ។ រថយន្តតូចច្រឡឹងនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៧វិនាទី ហើយមានល្បឿនអតិបរមា ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសសម្រាប់រថយន្ត Abarth 695 70° Anniversario នេះមានដូចជា កាងកាត់ខ្យល់ខាងក្រោយអាចសារ៉េបាន ១២ទីតាំងពីមុំ ០ ទៅ ៦០ដឺក្រេ, ដុំហ្វ្រាំង Brembo, យ៉ាន់ SuperSport Alloy ទំហំ ១៧អ៊ីញ, កៅអី Sabelt Tricolore និងមានពណ៌ចំនួន ៥ គឺ Exclusive Monza 1958 Green, Pista Grey, Gara White, Scorpione Black និង Podium Blue។ រថយន្តនេះនឹងត្រូវដាក់លក់ក្នុងតម្លៃ ៣២ ៥៦០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម