
ថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសបង្ហាញចេញជាផ្លូវការនូវយុទ្ធសាស្ត្រថ្មីមួយមានឈ្មោះថា Lean Strategy ដែលមានគោលបំណងបង្កើនភាពបត់បែនក្នុងការផ្លាស់ប្តូរផែនការក្នុងការគ្រប់គ្រង និងកែលម្អប្រសិទ្ធភាពផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន។
ក្នុងផែនការនេះ ក្រុមហ៊ុននឹងកាត់បន្ថយការវិនិយោគនៅក្នុងវិស័យរថយន្តអគ្គិសនី (EV) សម្រាប់ឆ្នាំ២០២២៥ ពី ២ លានលានយ៉េន (១៣,៣ ពាន់លានដុល្លារ) ទៅ ១,៥ លានលានយ៉េន (១០ ពាន់លានដុល្លារ) ប៉ុន្តែនឹងបង្កើនការវិនិយោគនៅក្នុងវិស័យរថយន្តកូនកាត់ Hybrid វិញ ដើម្បីធ្វើឲមានភាពសមស្របទៅនឹងតម្រូវការទីផ្សាររថយន្តបច្ចុប្បន្ន និងជួយដល់បរិស្ថានស្របតាមគោលការណ៍របស់រដ្ឋាភិបាល។ លើសពីនេះ ក្រុមហ៊ុន Mazda ផ្ទាល់ ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងកាត់បន្ថយការចំណាយលើ R&D សម្រាប់រថយន្ត EV ចំនួន ៤០ភាគរយ ក្នុងឆ្នាំ២០២៥ នេះ។
ជាមួយគ្នានេះ ក្រុមហ៊ុន Mazda ផ្ទាល់ក៏កំពុងផលិតម៉ាស៊ីន SkyActiv-Z ថ្មីផងដែរ ដែលមានគុណភាពខ្ពស់ និងសមត្ថភាពប្រើប្រេងទាប ហើយគ្រោងនឹងត្រូវប្រើនៅក្នុងរថយន្ត Mazda CX-5 ជំនាន់ក្រោយ ដែលនឹងបង្ហាញនៅចុងឆ្នាំ ២០២៧ រួមជាមួយនឹងរថយន្តម៉ូឌែលថ្មីនេះជាច្រើនទៀតផងដែរ៕