David Beckham ក្លាយជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Maserati

David Beckham កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់អង់គ្លេស ត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុនផលិតរថយន្ត Maserati។

កាលពីពេលកន្លងទៅថ្មីៗ នៅពិព័រណ៌រថយន្ត Paris Motor Show ឆ្នាំ ២០១៨ លោក David Beckham គឺជាភ្ញៀវពិសេសម្នាក់ដែលបានបង្ហាញខ្លួនជាមួយបវរកញ្ញាវៀតណាម ២០១៨ ក្នុងការបង្ហាញរថយន្ត VinFast ២ម៉ូដែលគឺ Lux A2.0 និង Lux SA2.0 ដែលបានជួយអោយយីហោវៀតណាម VinFast កាន់តែល្បី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុង Teaser មួយដែលបានបង្ហោះដោយក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីនេះ បានបង្ហាញអោយឃើញកីឡាករអង់គ្លេសរូបនេះបានលេចមុខយ៉ាងច្បាស់នៅជាប់នឹងរថយន្ត SUV Levante Trofeo ពណ៌ក្រហមដ៏ពេញនិយម។

វាគួរឱ្យកត់សម្គាល់ថានៅក្នុងវីដេអូអតីតកីឡាកររូបនេះផ្ទាល់ បានធ្វើការបើកបង្វិលរថយន្ត(Spectacular drift )ដ៏អស្ចារ្យ ក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញបើកបរ ដោយគេនិយាយថាគាត់បានចូលរួមបិទវគ្គលើជំនាញបើកបង្វិលរថយន្ត (Spectacular drift)នេះ។ ដោយគ្មានការស្ទាក់ស្ទើរកីឡាករវ័យ ៤៥ ឆ្នាំរូបនេះបានសំដែងក្នុងការបើកបង្វិល ជាមួយស្នាមញញឹមនៅលើមុខរបស់គាត់ទៀតផងដែរ។

គាត់ក៏បានចែករំលែកនូវការរំភើបចិត្តចំពោះដៃគូថ្មីរបស់គាត់ផងដែរថា“ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយយីហោនេះក្នុងពេលដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តរបស់ Maserati និងបន្តរីកចម្រើនលើពិភពលោក”

លោក Paolo Tubito ប្រធានផ្នែកទីផ្សា Maserati បានមានប្រសាសន៍ថា“ យីហោនេះកំពុងឆ្ពោះទៅរកអនាគតកាន់តែរឹងមាំ ដោយបើកសករាជថ្មី។ Maserati គឺជាការច្នៃប្រឌិត, ប្តេជ្ញាចិត្ត និងគុណភាពនៃការឌីស្សាញ។ ភាពជាដៃគូជាមួយ David បង្កប់នូវគុណតម្លៃទាំងអស់នេះ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម