DeepSeek R1 នឹងត្រូវប្រើជាគំរូ AI ចម្បងនៅក្នុងឧស្សាហកម្មរថយន្តចិន

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ប្រទេសចិនគឺ DeepSeek R1 ត្រូវបានគេរាយការណ៍ថា កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តចិន ដោយក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនកំពុងរួមបញ្ចូលម៉ូដែល AI របស់ក្រុមហ៊ុនមួយនេះនៅក្នុងរថយន្តរបស់ពួកគេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Geely គឺជាក្រុមហ៊ុនដំបូងដែលបានធ្វើការរួមបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek AI ម៉ូដែល R1 ទៅក្នុងរថយន្តរបស់ពួកគេ។ ខណៈក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀតដូចជា Zeekr, Dongfeng, Changan, Leapmotor និង GWM ក៏កំពុងធ្វើការរួមបញ្ចូលសមត្ថភាព AI របស់ DeepSeek ក្នុងរថយន្តរបស់ពួកគេផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ការដាក់បញ្ជូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI, DeepSeek R1 ទៅក្នុងរថយន្តត្រូវបានអះអាងថា នឹងធ្វើឲសមត្ថភាពធ្វើការរបស់រថយន្តកាន់តែមានភាពឆ្លាតវៃ និងមានប្រសិទ្ធភាព ព្រោះបច្ចេកវិទ្យារបស់ DeepSeek R1 នឹងធ្វើការការបណ្តុះបណ្តាលគំរូ AI តូចៗឲមានសមត្ថភាពកាន់តែខ្លាំងដូចនឹងគំរូ AI ធំៗដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម