Denza Z9 GT ត្រៀមវាយលុកនៅទីទៅផ្សារអឺរ៉ុប ក្រោយបង្ហាញខ្លួននៅប្រទេសអុីតាលី

ក្រុមហ៊ុនផលិតរថយន្ដចិន BYD បានដាក់បង្ហាញរថយន្ដអគ្គិសនីប្រណីតរបស់ខ្លួន Denza Z9 GT នៅទីក្រុង Milan ប្រទេសអុីតាលី។ បន្ទាប់ពីការដាក់បង្ហាញនេះ ក្រុមហ៊ុនចិនមួយនេះមានគោលបំណងក្នុង ការពង្រីកខ្លួនម៉ាក់យីហោរបស់ខ្លួនទាំងនៅក្នុងតំបន់និងនៅបរទេស ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តកំពូលៗលើពិភពលោក។

Chinese EV Maker Denza Debuts High-End Z9 GT | China Car News, Reviews and Moreយោងតាមរបាយការណ៍កាលពីឆ្នាំមុនក្រុមហ៊ុន BYD លក់រថយន្តបានជាង ៤,២ លានគ្រឿង នៅទីផ្សាពិភពលោក ខណៈ៩០% នៃការលក់នោះគឺជាការលក់ក្នុងប្រទេសខ្លួន។ ការលក់រថយន្តម៉ាក Denza ដំបូងជាការបណ្តាក់ទុនរួមគ្នា ៥០/៥០ ជាមួយក្រមហ៊ុន Mercedes ប៉ុន្តែឥឡូវនេះ BYD ជាម្ចាស់ទាំងស្រុង។

ទីប្រឹក្សាពិសេសរបស់ក្រុមហ៊ុន BYD ប្រចាំទ្វីបអឺរ៉ុប លោក Alfredo Altavilla បាននិយាយថា៖«Denza នឹងក្លាយជាអ្នកនាំមុខផ្នែកបច្ចេកវិទ្យាសម្រាប់ក្រុមហ៊ុនទាំងមូល»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Denza Z9 GT: Éxito de ventas y pronta llegada a Europa en 2024កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន BYD មានចំណែកទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុបត្រឹមតែ ២,៨% បន្ទាប់ពីបានណែនាំរថយន្តចូល Hybrid របស់ខ្លួនចូលកាន់ទីផ្សារនៅអឺរ៉ុប។ ចំពោះរថយន្ដ Denza Z9 GT មាន៣ជម្រើសផ្សេងគ្នាក្នុងនោះជាប្រភេទ EV, BEV និង PHEV។

ការលក់រថយន្ត Denza នៅក្នុងតំបន់នឹងចាប់ផ្តើមនៅចុងឆ្នាំនេះជាមួយនឹងរថយន្តប្រភេទអគ្គិសនី ម៉ូដែល Z9 GT ដែលមានកម្លាំងដល់ ១០០០ សេះ និងរថយន្តកូនកាត់ Hybrid នៅចាប់ផ្ដើមនៅឆ្នាំ២០២៦។ ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីយុទ្ធសាស្ត្រពាណិជ្ជកម្ម និងផែនការផលិតផលរបស់ខ្លួនសម្រាប់ទ្វីបអឺរ៉ុបនោះទេ។ តាមការប៉ាន់ស្មាន តម្លៃនៃម៉ូដែល Z9 GT ដំបូងរបស់ BYD អាចដាក់លក់ក្នុងតម្លៃ ៧៨ ៧៩០ ដុល្លារអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម