[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Denza Z9 GT ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៤៧ ៦៣៩ ដុល្លារ ដល់ ៥៨ ៨៥៥ ដុល្លារ ។
Denza Z9 GT ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖
- ម៉ូដែលអគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩៥២ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
- ម៉ូដែល Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៨៥៨ សេះ អាចបើកបរបានចម្ងាយ ១១០០គីឡូម៉ែត្រនៅមានថ្ម និងសាំងពេញ ។
សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្រួច ព្រមទាំងប្រើប្រាស់នីថាសកង់ស្ព័រផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ព្រមទាំងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយទៀតផង ៕