ថ្មីៗនេះក្រុមហ៊ុន DFSK បានបង្ហាញនូវរថយន្តប្រភេទ SUV Glory 560 ស៊េរីឆ្នាំ ២០២២ ដោយដាក់លក់ជាផ្លូវការក្នុងតម្លៃ២២ ២៣៩ ដុល្លារ (៧៤៩,០០០ បាត) សម្រាប់ទីផ្សារនៅប្រទេសថៃ ដែលមានចំនួនកំណត់ត្រឹម ១០០ គ្រឿងប៉ុណ្ណោះ។
ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត DFSK Glory 560 បានបំពាក់ដោយចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ ចង្កៀងអ័ព្ទខាងមុខ និងក្រោយប្រភេទ LED, ដំបូលបើកខាងលើ Panoramic Sunroof និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។
បន្ថែមពីនេះរថយន្តក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដោយ EPS Stability Control, TCS Traction Control Styem, EBA Brake Assis, ABS/EBD Braking Styem, Park Sensor, Dual Front Airbags និងប្រព័ន្ធព្រមានខ្សែក្រវ៉ាត់កៅអីខាងមុខផងដែរ។
យ៉ាងណាមិញរថយន្ត DFSK Glory 560 ប្រើប្រាស់ម៉ាស៊ីនសាំង ១.៥លីត្រ Turbo ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ រត់ដោយកង់ខាងមុខ ជាមួយប្រអប់លេខអូតូ CVT ៕