[បរទេស] ក្រុមហ៊ុនផលិតរថយន្ត DFSK Motors បានបោះជំហានដ៏អស្ចារ្យថ្មីមួយចូលទៅកាន់ទីផ្សារតំបន់អឺរ៉ុប ដោយបានធ្វើការដាក់បង្ហាញចេញនៅរថយន្តចំនួន ២ម៉ូដែល នៅអាគារតាំងបង្ហាញរថយន្តរបស់ខ្លួនចំនួន ២៥ទីតាំងទូទាំងទីផ្សារប្រទេសអេស្ប៉ាញ ។
មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏សំខាន់នេះក៏មានការចូលរួមដោយផ្ទាល់ពីសំណាក់លោក Joe Zhou នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន DFSK Motors ទូទាំងពិភពលោក ជាភ្ញៀវពិសេសសម្រាប់ឱកាសដ៏សំខាន់ ក្នុងការបង្ហាញពង្រឹងការប្តេជ្ញាចិត្តរចំពោះការអភិវឌ្ឍន៍ថ្មី រួមទាំងបច្ចេកវិទ្យា និងនិរន្តរភាពនៅក្នុងទីផ្សារប្រទេសអេស្ប៉ាញ ។
សម្រាប់ម៉ូដែលដែលបានដាក់បង្ហាញនេះ រួមមានម៉ូដែល DFSK 600 ប្រភេទ SUV ៧កៅអី មានតម្លៃលក់ចាប់ពី ៣៤ ០៩៤ ដុល្លារឡើងទៅ និងម៉ូដែល DFSK E5 ប្រភេទ SUV ៧កៅអី ប្រើប្រាស់ថាមពល Plug-in hybrid មានតម្លៃលក់ចាប់ពី ៣៤ ៧៦៣ ដុល្លារឡើងទៅ ៕
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនៅទីផ្សារកម្ពុជា ក៏កំពុងមានវត្តមានក្រុមហ៊ុននាំចូលរថយន្តផ្លវការ DFSK Motors Cambodia ផងដែរ ដែលផ្តល់ជូននូវជម្រើសច្រើនប្រភេទ ទៅតាមតម្រូវការរបស់បងប្អូនផងដែរដូចជា៖
- DFSK K01 S រថយន្តប្រភេទដឹកទំនិញ
- DFSK 500 បើកទទួលកក់តម្លៃជាង ២ម៉ឺនដុល្លារ និងកំពុងមានកម្មវិធីពិសេស កក់ 3,000$ – 5,000$ ទទួលបាន 3,000$ – 5,000$
- DFSK Fengon 600
- និងរថយន្តដែលកំពុងទទួលបានការគាំទ្រខ្លាំងប្រភេទ Plug-in Hybrid រថយន្ត DFSK E5 អាចបើកបរបានចម្ងាយ 1,150km ពេលចាក់សាំងមួយពេញ + អគ្គិសនី តម្លៃចាប់ពីជាង 3 ម៉ឺនដុល្លារ ហើយក៏កំពុងមានការផ្តល់ជូនពិសេស កាតសាំងដែលមានតម្លៃសាច់ប្រាក់ 500$ ផងដែរ។