Dodge កំពុងសំងំអភិវឌ្ឍន៍ឡានអគ្គិសនីមហាកម្លាំង អាចខ្លាំងជាង Tesla Model S Plaid

បើផ្អែកតាមប្រភពផ្ទៃក្នុងដែលបានជួបនិយាយជាមួយសារព័ត៌មាន The Detroit Bureau បានឲ្យដឹងថានៅក្នុងមជ្ឈមណ្ឌលឌីហ្សាញរបស់ក្រុមហ៊ុន Dodge មានវត្តមានរថយន្តអគ្គិសនីយ៉ាងតិច៦ម៉ូដែល និងរថយន្ត PHEV មួយម៉ូដែលផងដែរ។

2018 Dodge Challenger SRT Demon

ដំណឹងទាក់ទងនឹងរថយន្តទាំងនេះនៅមានតិចតួចនៅឡើយ ប៉ុន្តែក្នុងចំណោមរថយន្តអគ្គិសនីទាំង៦ម៉ូដែល នឹងមានមួយម៉ូដែលជារថយន្តល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន Dodge។ ប្រសិនបើដូចនេះមែនគឺវាអាចលឿនជាងរថយន្ត Challenger SRT Demon ដែលអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ២,៣វិនាទី និងអាចរត់បានចម្ងាយ ៤០២ម៉ែត្រ ប្រើពេលត្រឹម ៩,៦៥វិនាទី។

រថយន្ត Challenger SRT Demon ធ្លាប់ជារថយន្តដែលស្ទុះលឿនជាងគេបំផុតក្នុងលោក ប៉ុន្តែរថយន្ត Tesla Model S Plaid ដែលប្រកាសចេញកាលពីថ្មីៗនេះដណ្ដើមបានតំណែងស្ទុះលឿនជាងគេនេះ ដោយអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ១,៩៩វិនាទី និងរត់បានចម្ងាយ ៤០២ម៉ែត្រ ប្រើពេលតែ ៩,២៣វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន The Detroit Bureau បានសន្និដ្ឋានថា Dodge ទំនងជាដណ្ដើមយកតំណែងនេះយកមកវិញជាមួយរថយន្តអគ្គិសនីរបស់ខ្លួន ប៉ុន្តែមិនទាន់មានដំណឹងអ្វីជាផ្លូវការនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម