Dodge Durango R/T ២០២២ ថែម Option ថ្មី តម្លៃ ១៩៩៥ដុល្លារ មើលទៅកាន់តែប្លែក

ក្រុមហ៊ុន Dodge បានបន្ថែមសម្រស់ដល់រថយន្តម៉ូដែល Durango ឆ្នាំ២០២២ របស់ខ្លួន ដោយការផ្តល់នូវកញ្ចប់ Option ថ្មី ហៅថា «Hemi Orange appearance package»។

កញ្ចប់ Option ថ្មីដែលដើមឡើយផ្តល់ឲ្យលើរថយន្តម៉ូដែល Charger និង Challenger ឥឡូវនេះនឹងមានសម្រាប់ម៉ូដែល Durango R/T ឆ្នាំ២០២២ ដែរ ក្នុងតម្លៃត្រឹមតែ ១ ៩៩៥ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ Option មួយនេះ អ្នកនឹងទទួលបានជម្រើសផ្នែកខាងក្រៅពណ៌ប្រផេះ Destroyer Grey, Diamond Black, Octane Red or White Knuckle រំលេចដោយតែមលើក្បាលម៉ាស៊ីនពណ៌ទឹកក្រូច និង ប្រផេះ Gunmetal។ បន្ថែមពីនេះ វាក៏មានតុបតែងស្តុបក្រោយពណ៌ខ្មៅគ្រើម ព្រមទាំងតែមពណ៌ប្រផេះ Midnight Grey លាយទឹកក្រូច និងយ៉ាន់កង់ទំហំ ២០អ៊ីញពណ៌ខ្មៅ ទៀតផង។

ដោយឡែក ចំពោះផ្នែកខាងក្នុងវិញ វាមានរំលេចថ្នេរដេរពណ៌ទឹកក្រូច និងឡូហ្គូ Dodge Rhombi ខណៈអ្នកក៏អាចថែមលុយ ៤ ៥០០ដុល្លារ យក Option «Hemi Orange Plus Package» ដែលមានបន្ថែម ដំបូល Sunroof ចុច, ប្រព័ន្ធ advanced safety features និង ឧបករណ៍បំពងសំឡេង Harman Kardon premium audio system ១៩គ្រាប់ ផងដែរ។

ក្នុងនោះផងដែរ វាក៏មាន Option «Hemi Orange Tow N Go Package» តម្លៃ ៥ ០៩៥ដុល្លារ ដែលបំពាក់នូវដុំហ្វ្រាំងពណ៌ទឹកក្រូច, បូម high-performance suspension, យ៉ាន់កង់ ២០អ៊ីញ ព្រមទាំងមុខងារ advanced towing features ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Dodge Durango R/T ឆ្នាំ២០២២ ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៦០សេះ និងកម្លាំងរមួល ៥២៨ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម