Dodge Durango SRT Hellcat កម្លាំង៧១០សេះ អាចអូសយន្តហោះរួច ចេញតម្លៃលក់ហើយ!

រថយន្ត Dodge Durango SRT Hellcat នឹងមានលក់តែសម្រាប់ស៊េរីឆ្នាំ២០២១ នេះប៉ុណ្ណោះ ហើយវាមានន័យថា តម្រូវការនៃរថយន្តក៏ទំនងជាកើនឡើងខ្លាំងលើសការរំពឹងទុកផងដែរ។

ក្រុមហ៊ុន Dodge បានបើកឲ្យបញ្ជាទិញជាផ្លូវការ សម្រាប់ SUV កម្លាំងខ្លាំង បំពាក់កៅអី ៣ជួរនេះ ដោយម៉ូដែល Durango ប្រភេទកប់បំផុតនឹងមានតម្លស ៨០ ៩៩៥ដុល្លារ ហើយមានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 ដែលបង្កើតកម្លាំងបានសរុប ៧១០សេះ​ឯណោះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD មកស្តង់ដារតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារតែម៉ាស៊ីន Hellcat V8 រថយន្ត Durango អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចអូសសណ្តោងបានទម្ងន់ជិត ៤តោន។

លក្ខណៈពិសេសលើរថយន្តនេះមានដូចជា ប្រព័ន្ធជើងក្រោម sport-tuned suspension បូកផ្សំនឹង adaptive dampers ព្រមទាំងប្រព័ន្ធហ្វ្រាំង Brembo ជាមួយពីស្តុងចំនួន ៦ នៅខាងមុខ និង ពីស្តុង ៤ នៅខាងក្រោយ និង យ៉ាន់ទំហំ ២០អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម