
បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ ពេលនេះ ក្រុមហ៊ុន Dongfeng Automobile បានប្រកាសបង្ហាញចេញនូវថ្មជំនាន់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា solid-state battery ។
ក្នុងនោះ បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ ថ្មនេះនឹងចាប់ផ្តើមការផលិតនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

បើនិយាយពីថ្ម solid-state battery ជំនាន់ថ្មីនេះ គឺមានដង់ស៊ីតេថាមពលដល់ទៅ 350Wh/kg ឯណ្ណោះ ហើយវាក៏អាចបើកបរបានចម្ងាយ ១ពាន់គីឡូម៉ែត្រ នៅពេលសាកពេញម្តងផងដែរ។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ សម្រាប់ថ្ម solid-state battery ជំនាន់ថ្មីនេះ គឺអាចដំណើរការបានល្អទាំងនៅក្នុងស្ថានភាពមានសីតុណ្ហភាពទាប និងខ្ពស់ ហើយវាក៏គាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ ពោលគឺគាំទ្រការសាកកម្លាំងដល់ទៅ 2MW ដែលអាចសាកក្នុងរយៈពេល ៥នាទី ជិះបានដល់ទៅចម្ងាយដល់ទៅ ៤៥០គីឡូម៉ែត្រឯណ្ណោះ។

ជាមួយគ្នានេះ ក្រៅពីសមត្ថភាពទាំងនេះ ថ្មប្រភេទខាងលើនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនដែលអាចការពារសុវត្ថិភាពដល់រថយន្ត និងអ្នកធ្វើដំណើរនៅក្នុងអំឡុងពេលបើកបរផងដែរ៕



















