Dongfeng បញ្ចេញឡាន EV ថ្មីរបស់ខ្លួន មានតម្លៃក្រោម ១មុឺនដុល្លារ អាចបើកបរបានចម្ងាយ ៤៣០គ.ម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Dongfeng Nammi 01 ប្រភេទប្រើថាមពលអគ្គីសនីសុទ្ធ (EV) ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ៨ ៤០០ ដុល្លារ ដល់ ១៣ ០០០ដុល្លារប៉ុណ្ណោះ នៅក្នុងប្រទេសចិន។

រថយន្ត Dongfeng Nammi 01 មានប្រវែងតួខ្លួនសរុប ៤ ០២០ ម.ម ទទឹង ១ ៨១០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៦៣ ម.ម ។ វាដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ (FWD) អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៦០ញ៉ូតុនម៉ែត្រ។ ចំណែកផ្នែកអាគុយ រថយន្តនេះ ក៏ទទួលបាននូវកញ្ចប់អាគុយទំហំ ៣១,៤៥ និង ៤២,៣គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៣៣០ និង ៤៣០គីឡូម៉៉ែត្រផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ សម្រាប់ការឌីស្សាញវិញ ក៏ទទួលបាននូវយ៉ាន់កង់ស្ព័រទំហំ ១៧អ៊ីញ, អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៊ីញ ព្រមទាំងកន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ ក៏ដូចជាប្រព័ន្ធ V2L និងប្រព័ន្ធកាមេរ៉ា Panoramic 540° ផងដែរ។ លើសពីនេះ ក៏ទទួលបាននូវមុខងារជំនួយអ្នកបើកបរជាច្រើនរួមទាំងហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (AEB) ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម