Dongfeng ចាប់ដៃ Nissan ផលិតឡានម៉ូដែលថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Qashqai Glory ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី សម្រាប់ទីផ្សារប្រទេសចិន ខណៈតម្លៃត្រវបានគេរំពឹងថាខ្ទង់ ១មុឺនដុល្លារ ។

Nissan Qashqai Glory ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូនជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៥ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥១ សេះ និងកម្លាំងរមួល ១៩៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CTV ៧វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤០១ ម.ម ទទឹង ១ ៨៣៧ ម.ម កំពស់ ១ ៥៩១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤៦ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញថ្មី រួមទាំងកាងក្រោយក៏បានរចនាថ្មីផងដែរ ។

ចំពោះផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ លើសពីនេះ ក៏ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម