Dongfeng បញ្ចេញឡានអគ្គិសនីសុទ្ធថ្មី សាកភ្លើងម្តងជិះបាន ៥១៨ គីឡូម៉ែត្រ ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dongfeng Aeolus L7 ប្រភេទអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៧ ៨០០ ដុល្លារឡើងទៅ នៅទីផ្សារប្រទេសចិន ។

រថយន្តប្រភេទ Mid-size SUV មានប្រវែងតួខ្លួនសរុប ៤ ៦៨៥ ម.ម ទទឹង ១ ៩០០ កំពស់ ១ ៦១៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ។ សម្រាប់ Aeolus L7 ម៉ូដែល EV នេះ គឺមានមានឌីស្សាញដូចគ្នាទៅម៉ូដែលប្រើ Plug-in hybrid ដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold  ឧបករណ៍បំពងសំលេងម៉ាក Wind-HiFi ១3ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ និងដំ​បូលកញ្ចក់ Panoramic sunroof ផងដែរ។

Dongfeng Aeolus L7 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន ដោយសាកឡើងពី ៣០-៨០% ប្រើរយៈពេល ២៨នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម