Dongfeng បញ្ចេញឡាន MPV ប្រើ Plug-in hybrid អាចរត់បាន ២០០គីឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មី Dongfeng Fengxing V9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើ Plug-in hybrid អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង មានតម្លៃលក់ចាប់ពី ២៧ ៦០២ ដុល្លារ ដល់ ៣៨ ៦៤៩ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Dongfeng Fengxing V9 ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣០៩ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាគុយទំហំ ៣៤,៩៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ២៥១ ម.ម កំពស់ ១ ៩២០ ម.ម ទទឹង ១ ៨២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១៨ ម.ម ។ សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ជាបសងខាងនឹងចង្កៀងមុខ LED ឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មី ទ្វាររូតសងខាងបើក-បិទដោយថាមពលអគ្គិសនី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានអេក្រង់ចំនួន ៣ សម្រាប់អ្នកបើកបរ និងអ្នកដំណើរផ្នែកខាងមុខ ខណៈកៅជួរទី ២ ជាប្រភេទកៅអី Captain-seat និងទី ៣ មានមុខងារជាច្រើនដើរដោយថាមពលអគ្គិសនីជាដើម ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម