Dongfeng Box ចេញលក់នៅម៉ាឡេសុីតម្លៃខ្ទង់ ២មុឺនដុល្លារ សាកភ្លើងម្តងជិះបាន ៤៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Dongfeng Nammi Box ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២២ ០០០ ដុល្លារ ដល់ ២៥ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី។

រថយន្តអគ្គិសនី Dongfeng Nammi Box ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣១,៥ និង ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ និង ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥អ៊ីញ និងទ្វារដៃប្រភេទអគ្គិសនី។

ចំពោះការរចនាផ្នែកខាងក្នុុងវិញ​ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ជាច្រើនមុខងារដូចជា Automatic Emergency Braking កាមេរ៉ា ៣៦០ដឺក្រេនិង Intelligent Cruise Control ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម