Dongfeng eπ 007 ស៊េរីឆ្នាំ២០២៥ ដាក់លក់នៅចិនជាមួយតម្លៃចាប់ពី២មុឺនដុល្លារ

ក្រុមហ៊ុន Dongfeng  បានប្រកាសថារថយន្ត Dongfeng eπ007 ស៊េរីឆ្នាំ២០២៥ ទទួលបានការអាប់ដេតថ្មី ទាំងរយៈចម្ងាយនៃការបើកបរ ហើយប្រព័ន្ធប្រតិបត្តិការផ្សេងទៀត ដើម្បីធានាអាចប្រកួតប្រជែងជាមួយប្រេនដ៏ទៃទៀត។ រថយន្ដនេះអាចនឹងត្រូវដាក់លក់ជាមួយតម្លៃចាប់ពី ២១ ០០០ដុល្លារ នៅទីផ្សារប្រទេសចិន។

2025 Dongfeng eπ007 set for launch on May 21st with enhanced range and  featuresរថយន្ត eπ007 ស៊េរីឆ្នាំ២០២៥ បន្តផ្តល់ជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (EREV)។ ចំពោះម៉ូឌែលប្រើប្រាស់អគ្គិសនីសុទ្ធ (EV) អាចបើកបរបានរយៈចម្ងាយ ៦៥០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC  ចំណែកឯម៉ូឌែលអគ្គិសនីលាយសាំង EREV អាចបើកបានចម្ងាយ ២៣០គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១២៣០គីឡូម៉ែត្រ។

ម៉ូដែល EREV អាចជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ១ម៉ោង ប្រើពេលត្រឹមតែ ៧.២វិនាទី និងគាំទ្រការសាកថ្ម 4C។​ ចំណែកឯម៉ូដែលអគ្គិសនីសុទ្ធ (EV) វិញ មានជម្រើសម៉ូទ័រមួយ អាចផលិតផលិតកម្លាំងបាន ២៧២សេះ ខណៈម៉ូឌែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៥៤៤សេះ និងគាំទ្រការសាកថ្ម 3C។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបរាងខាងក្រៅនៅតែមិនមានការផ្លាស់ប្តូរច្រើនសម្រាប់ម៉ូដែលឆ្នាំ២០២៥។ ចំពោះរូបរាងនៅផ្នែកខាងក្រៅរថយន្ដននេះមានប្រវែងតួខ្លួនសរុប ៤ ៨៨០មម ទទឹង ១ ៨៩៥មម កម្ពស់ ១ ៤៧០មម គម្លាតកង់មុខក្រោយ ២ ៩១៦មម បំពាក់មកជាមួយកង់ស្ព័រ “Star Shine” ទំហំ 19 អុីញ និងសំបកកង់ Continental ដែលគ្មានសម្លេង។

2025 Dongfeng eπ007 set for launch on May 21st with enhanced range and  featuresនៅផ្នែកខាងក្នុង រចនាមកផ្តោតលើការបើកបរឆ្លាតវៃ និងផាសុកភាព។ Dongfeng eπ007 ស៊េរីឆ្នាំ២០២៥ បំពាក់មកជាមួយអេក្រង់កុងទ័រទំហំ ១០.២ អុីញ អេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K។ ប្រព័ន្ធកម្សាន្តរបស់រថយន្ដនេះ ត្រូវបានអាប់ដេតទៅជាប្រព័ន្ធ eπOS 2.0 ការរួមបញ្ចូលជាមួយការប្រើប្រាស់បច្ចេកវិទ្យា AI ដូចជា Doubao, Deepseek, QQ Music, Alipay Car Life, និង Tencent App Store ក៏ត្រូវបានបន្ថែមផងដែរ។

ការកែលម្អផ្នែកខាងក្នុងដើម្បីធានាផាសុកភាពដល់អ្នកប្រើប្រាស់រួមមាន៖ ការបំពាក់មកជាមួយចង្កូតស្បែកកម្ដៅថ្មី, ស្បែកខាងក្នុងទន់ជាងមុន និងប៊ូតុងទ្វារអគ្គិសនី។ ប្រព័ន្ធម៉ាស្សាត្រូវបានអាប់ដេតលើគ្រប់ម៉ូឌែលទាំងអស់ ដោយមានប្រព័ន្ធកំណត់ចំនួន ៨របៀប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម