[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានឈ្មោះថា Dongfeng Motor Group បានជ្រើសរើសយកប្រទេសអ៉ីតាលីក្នុងការពង្រីកទីផ្សាររបស់ខ្លួនក្នុងតំបន់អឺរ៉ុប ដោយអាចផលិតរថយន្តចំនួនដល់ទៅ ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ មានទាំងប្រភេទអគ្គិសនីសុទ្ធ និងកូនកាត់ Hybrid ។
ក្នុងនោះ បើយោងតាមគេហទំព័រ Bloomberg យល់ថាការពិភាក្សារវាង Dongfeng និងរដ្ឋាភិបាលអ៊ីតាលីកំពុងបន្ត ដោយអាចត្រូវបានបង្ហាញជាមួយនឹងជម្រើសសម្រាប់កន្លែងទីតាំងផលិតនៅក្នុងសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ដែលថា នេះគឺជាលើកដំបូងដែលក្រុមហ៊ុនផលិតរថយន្តរបស់ចិនដែលអាចផលិតរថយន្តនៅក្នុងប្រទេសអ៊ីតាលីផងដែរ ។ ជាមួយគ្នានេះ ក៏បានធ្វើឲ្យក្រុមហ៊ុនដែលជាដៃគូបណ្តាក់ទុនរួមគ្នាគឺ Stellantis នឹងជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅក្នុងប្រទេសអ៊ីតាលីមិនសប្បាយចិត្តរឿងនេះដែរ ។
Dongfeng បានលក់រថយន្តចំនួន ១,៧២ លានគ្រឿងកាលពីឆ្នាំមុន ដែលធ្លាក់ចុះជាឆ្នាំដ៏ល្អបំផុតក្នុងឆ្នាំ ២០១៧ នៅពេលដែលវាបានផ្លាស់ប្តូរ ២,៨៣ លានគ្រឿង ៕